លិខិតចូលរួមគោរពវិញ្ញាណក្ខន្ធលោកជំទាវប៊ុន សុថា

0
29

ឯកឧត្ដម ទាវ វណ្ណុល ចាត់តំណាងគណបក្ស ភ្លើងទៀន ទៅចូលរួមគោរពវិញ្ញាណក្ខន្ធលោកជំទាវ ប៊ុន សុថា ដែលត្រូវជាប្អូនស្រីបង្កើតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

នៅរសៀលថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ថ្នាក់ដឹកនាំគណបក្ស ភ្លើងទៀន រួមមាន ឯកឧត្ដម ចេប គឹមអ៊ាង ឯកឧត្ដម ចាន់ ចេង លោកជំទាវ ឡាយ បូនី និងលោក ជំទាវ ពត ពៅ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ទាវ វណ្ណុល ប្រធានគណបក្ស បានអញ្ជើញទៅចូលរួមគោរពវិញ្ញាណក្ខន្ធលោកជំទាវ ប៊ុន សុថា ដែលត្រូវជាប្អូនស្រីបង្កើតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

ក្នុងពេលចូលរួមគោរពវិញ្ញាណក្ខន្ធ ថ្នាក់ដឹកនាំគណបក្ស ភ្លើងទៀន បាននាំយកជាមួយនូវសារលិខិតចូលរួមរំលែកមរណទុក្ខរបស់ឯកឧត្ដម ទាវ វណ្ណុល ប្រធានគណបក្ស ផ្ញើជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំងកម្រងផ្កា និងបច្ច័យមួយចំនួនផងដែរ។

សូមបញ្ជាក់ថា លោកជំទាវ ប៊ុន សុថា ប្អូនស្រីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានទទួលមរណភាព កាលពីវេលាម៉ោង ៦:១៣នាទីល្ងាចថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ៕

NEWSWEEK

សមាជិក-សមាជិកាគណបក្សភ្លើងទៀនដុតដៃដុតជើងត្រៀមលក្ខណៈជាស្រេចសម្រាប់ក្តីសុបិន្តរបស់ខ្លួន គឺក្តីសុបិន្តនៃជ័យជំនៈប្រជាធិបតេយ្យសម្រាប់ខ្មែរគ្រប់គ្នា!
Members of Candle Light Party have well resiliently prepared to reach out our dream, the dream of democracy for all Khmers!

We don’t spam! Read our privacy policy[link] for more info.

Previous articleបទបាថកថារបស់លោកលី ម៉េងឃាង ប្រធានគណកម្មការប្រតិបត្តិខេត្តកណ្តាល
Next articleសេចក្តីជូនដំណឹងសមាជគណបក្ស២០២៣